ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តពីរគ្រឿងប៉ះទង្គិចគ្នា សំណាងល្អមិនបណ្ដាលឲ្យតៃកុង គ្រោះថ្នាក់ដល់អាយុជីវិត ដែលហេតុការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវបំបែក៦០ម៉ែត្រ ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ។
ប្រភពត៍មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តព្រុស ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AP-1841
បើកបរពីទិសដៅពីជើងទៅត្បូង លុះដល់ចំណុចផ្លូវបំបែកជា៤ ក៏មានរថយន្តកុងតឺន័រ មួយគ្រឿង ពាក់ស្លាកលេខព្រះសីហនុ 3A-2677
បើកបរពីទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន បានជ្រុលចង្កូតទៅបុករថយន្តព្រុសយ៉ាងពេញទំហឹងផ្នែកខាងឆ្វេង បណ្តាលកំពិតរួញទ្វារ សំណាងល្អពុំបណ្ដាលឲ្យតៃកុងរងគ្រោះថ្នាក់។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ជើងឯក បានសហការជាមួយនគរបាលជំនាញចរាចរណ៏ខណ្ឌដង្កោបានចុះមកដល់កន្លែង បានធ្វើការវាស់វែង បន្ទាប់មកក៏យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
មតិយោបល់