ព័ត៌មានជាតិ

កីឡាករ​ ​Oscar​ ​Pistorius​ ​ប៉ូ​លិ​ស​​ចា​ប់​ខ្លួ​ន​ពី​ប​ទ​​ស​ម្លា​ប់​មិ​ត្ត​ស្រី​នៅ​​ក្នុង​ផ្ទះ​​

កីឡាករ London 2012 Paralympic មេដាយមាស​ផ្នែក​អត្ថ​ព​លិក ត្រូវបាន​ចាប់ខ្លួន ពី​បទ​សម្លាប់​មិត្តស្រី​នៅក្នុង​ផ្ទះ​។​
​តារា​ផ្នែក អត្ថ​ពលិ​ក​របស់​អាហ្វ្រិក​ខាងត្បូ​ង ដែល​ឈ្នះ​មដាយ​មាស​នៅ​អាហ្វ្រិក​ខាងត្បុង London 2012 Paralympic Games Paralympics, កីឡាករ Oscar Pistorius ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​ពី​បទ​ឃាត​កម្ម​ខណៈ​ដែល​ប៉ូលីស​ស្វែងរកសាក​សព​​របស់​មិត្តស្រី​កីឡាករ​រូប​នេះ​ដែល​ជា​តារា​ម៉ូ​ដែល​នាង Reeva Steenkamp​នៅក្នុង​ផ្ទះ ខ្លួន​នៅ Pretoria​។​

​នៅពេល​ដែល​ប៉ូលីស​បាន​ស្វែងរក​នាង Reeva Steenkamp ដែល​សង្ស័យ​ថា​កីឡាករ​នេះ​សម្លាប់​នោះ ខ្លួនប្រាណ​របស់​នាង​បាន​ត្រូវ​កាត់​ជា ៣ កំណាត់ ក្បាល ទ្រូង និង​ដៃ​។​
​ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​ខណៈ​ដែល​នាង Reeva Steenkamp បាន​ព្យាយាម​រីករាយ​ជាមួយនឹង​មិត្ត​ប្រុស​របស់ខ្លួន នៅ​ថ្ងៃ បុណ្យ​នៃ​ក្តីស្រលាញ់ ។​នៅ​ចន្លោះ​រវាង​គូស្នេហ៍​នេះ​ស្រាប់តែ​មាន​ក្រុមចោរ​លួច​ចូល​ផ្ទះ ហើយ​បើក​ទីលាន​បាញ់ប្រហារ ។​នេះ​បើ​តាម​សម្តី​ដែល​បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន​។​ចំណែក​ឱ​ពុក​របស់​កីឡាករ Oscar បាន​និយាយ​ទាំង​តក់ស្លុត​នៅពេល​ដែល​ទទួលបាន​ដំណឹង​នេះ ហើយ​លោក​ក៏​សូម​បួងសួង​ឲ្យ​ព្រះ​ជា​ម្ចាស់​ជួយ​ថែរក្សា​កូន​គាត់​ផង ព្រោះ​ថា​គាត់​ជា​មនុស្ស​ល្អ​។​

​ក្រៅពីនេះ​អ្នកតំណាង​របស់​កីឡាករ អត្ថ​ពលិក​រូបនេះ បាន​និយាយថា គាត់​កំពុង​បើក​ការស៊ើបអង្កេត​ពី​បញ្ហា​នេះ ប៉ុន្តែ​ប៉ូលិស បាន​និយាយថា ពួកគេ បាន​សំភាស​ជាមួយនឹង​អ្នកជិតខាង​របស់​កីឡាករ​រូប​នេះ​ហើយ ការបើកឆាក​បាញ់ប្រហារ​នេះ​ធ្វើឡើង​នៅ វេលា​ម៉ោង ៣ ព្រឹក នា​ថ្ងៃ​សុក្រ តែ​ទោះជា​យ៉ាងណា​កីឡាករ​រូបនេះ​ត្រូវបាន​ក្រុមគ្រួសារ​ធានា​ឲ្យនៅ​ក្រៅ​ឃុំ​ដើម្បី​បើក​ការស៊ើបអង្កេត​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ Oscar Pistorius គឺជា​វីរៈបុរស​ផ្នែក​កីឡា​អត្ថ​ព​លិក ដែល​ឈ្នះ​មេដាយមាស ២ និង​ប្រាក់ ១ នៅ London 2012 Paralympic Games៕

article-2278472-1791F2D6000005DC-87_634x553-e6514article-2278472-1792E7EB000005DC-884_634x483-a391aarticle-2278472-1792056B000005DC-849_634x624-691c2hotgirl00sohatt15213-1360900871543hotgirl01sohatt15213-1360900871580hotgirl02sohatt15213-1360900871614hotgirl03sohatt15213-1360900871593hotgirl04sohatt15213-1360900871557

hotgirl05sohatt15213-1360900871535

មតិយោបល់