កំពង់ធំៈ ករណីអគ្គិភ័យចំនួនលើកផ្សេងគ្នា បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះអន្តរាគមន៍។
ករណីទី១ បានឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង បណ្ដាលឲ្យស្លាប់មនុស្សចំនួន២នាក់ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិអូរគគី ឃុំបឹងល្វា ស្រុកសន្ទុក។
ជនរងគ្រោះទី១ ឈ្មោះ ប៉ាង លាងហ៊ុន ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាប្តី (ស្លាប់) និងជនរងគ្រោះទី២ ឈ្មោះ ហ៊ន ធឿន ភេទស្រី អាយុ៣៨ឆ្នាំ ត្រូវជាប្រពន្ធ (ស្លាប់)។
សម្ភារខូចខាត រួមមានផ្ទះទំហំ៥x៦ម៉ែត្រមួយខ្នង ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តា។
មូលហេតុពុំទាន់ដឹងទ្បើង សមត្ថិកិច្ចកំពុងធ្វើការស្រាវជ្រាវ។ នៅក្នុងហេតុការណ៍រថយន្តពន្លត់អគ្គិភ័យ មិនបានចេញអន្តរាគមន៍ទេ ដោយសារទទួលបានព័ត៌មានយឺតយ៉ាវ និងស្ថានភាពផ្លូវពិបាកធ្វើដំណើរ។
ចំណែកករណីអគ្គិភ័យទី២ បានឆេះបំផ្លាញផ្ទះ១ខ្នង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ កាលពីវេលាម៉ោង១២ និង៤៥នាទីរសៀល
ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ គឹម គង់ ភេទប្រុស អាយុ៥៦ឆ្នាំ ផ្ទះទំហំ៥x២០ម៉ែត្រ ផ្ទះល្វែង ធ្វើអំពីថ្មប្រក់ស័ង្កសី។
សម្ភារខូចខាត រួមមាន៖ ពូកចំនួន១ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
ករណីនេះ កើតទ្បើងដោយសារឆ្លងចរន្តអគ្គិសនី និងបានប្រើប្រាស់ទ្បានពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន១គ្រឿង ដោយប្រើទឹកអស់ចំនួន១ឡានស្មើនិង៥ម៉ែត្រគូប៕
មតិយោបល់