ព័ត៌មានជាតិ

តាមម្ដាយទៅបេះកាឆែត លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម!​

កែប: កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០១៨ មានករណីក្មេងលង់ទឹកប្រឡាយស្លាប់ នៅភូមិកោះសោម ឃុំអង្កោល ស្រុកដ/ណ ខេត្ដកែប។

ជនរងគ្រោះឈ្មោះហាន់ សៀវលេង ភេទប្រុសអាយុ២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ឪពុកឈ្មោះហាន់ ឃ្លេច អាយុ៣២ឆ្នាំ ម្ដាយឈ្មោះសុខ មុំ អាយុ២៧ឆ្នាំ អ្នកទាំង២រស់នៅភូមិកើតហេតុខាងលើ។
មូលហេតុ តាមម្ដាយទៅបេះកាឆែត។

ក្រោយពេលកើតហេតុ កម្លាំងអធិការនគរបាលស្រុកចុះដល់ទៅកន្លែងកើតហេតុ និងបានពិនិត្យសាកសព ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាដកមែន យើងបានប្រសាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់