ព័ត៌មានជាតិ

តារាចម្រៀងជើងចាស់ លោក ម៉ារ៉ា ប៊ូណា បើករថយន្តបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ!

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានតារាចម្រៀងជើងចាស់ លោក ម៉ារ៉ា ប៊ូណា បានបើករថយន្តទីកូ ដែលខ្លួនទើបនឹងទិញទុកសម្រាប់ថត MVបទថ្មី« ទីកូ បង់រំលោះ» ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ ខូចខាតយ៉ាងដំណំ។

ករណីនេះកើតឡើងនៅម៉ោង១និង៣០នាទី យប់ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

ក្រោយកើតហេតុមិត្តភក្តិរបស់តារាចម្រៀងជើងចាស់លោក ម៉ារ៉ា ប៊ូណា បានហៅរថយន្តស្ទូចមកស្ទូចយករថយន្តខាងចេញទៅបាត់ ដោយមិនឃើញមានសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍នោះទេ៕

មតិយោបល់