ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២០ និង ០០នាទីយប់ ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើលួចម៉ូតូ ។
វត្ថុតាំងដកហូតរួមមាន៖ ម៉ូតូម៉ាកហុងដាសេ១២៥ចំនួន០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាល នៃអធិការខណ្ឌកំពុងសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់