Post News Media ព័ត៌មានជាតិ ឥទ្ធិពលសុរា ជ...

ឥទ្ធិពលសុរា ជិះម៉ូតូដួលខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយបុរស២នាក់បើកម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ បើកក្នុងល្បឿនលឿនពេក ហើយក្នុងស្ថានភាពស្រវឹងផងនោះ បានដួលបណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះស៊ីសុវត្ថិ កែងផ្លូវ២២០ សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស២នាក់ បើកម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៦ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1FU-1789 បើកតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីជើងទៅត្បូងទៅជើង ក្នុងល្បឿនលឿនពេកវ៉ារថយន្តវ៉ាក់អឺរថយន្តគេចចូលក្នុងក៏ចាប់ហ្រ្វាំងបោក បណ្តាលឲ្យដួលរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ហើយសាច់ជាប់ម៉ូតូត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសុខលាភមេត្រី ។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង២ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅបន្សល់ម៉ូតូហើយសមត្ថកិច្ចក៏យកម៉ូតូយកទៅរក្សាទុកនៅប៉ុស្តិ៍ចតុមុខដើម្បីរង់ចាំបងប្អូនជនរងគ្រោះមកយកវិញ ៕

Loading...