ភ្នំពេញ៖ជនជាតិបរទេសម្នាក់ទំនងជាបែកថ្នាំបានដើរឡើងទៅរកស្រីស្នេហ៍ដល់បន្ទប់ជួលហើយបានគោះទ្វារអោយស្រីស្នេហ៍បើកទ្វារពេលដែលស្រីស្នេហ៍មិនព្រមបើកទ្វារស្រាប់តែជនបរទេសរូបនោះបានធាក់ទ្វារទម្លាយចូលទៅហើយយកកូនកាំបិតដេញចាក់ស្រីស្នេហ៍ពេញបន្ទប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង០០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១១ខែឧសភាឆ្នាំ២០១៤នៅចំណុចផ្ទះជួលលេខ៥០៥ស្ថិតតាមផ្លូវរថភ្លើងក្នុងក្រុមទី៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។នារីរងគ្រោះដែលជាស្រីស្នេហ៍របស់ជនបរទេសរូបនោះឈ្មោះស្រីភ័ស្តភេទស្រីអាយុ២២ឆ្នាំមុខរបររកស៊ីផ្លូវភេទ(ធ្វើការនៅបារបារាំង)ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ។
ចំណែកជនបរទេសដែលបែកថ្នាំយកកូនកាំបិតដេញចាកស្រីស្នេហ៍អោយរងរបួសហើយចាក់ខ្លួនឯងទៀតនោះឈ្មោះចនឃៀរីភេទប្រុសអាយុ៤៥ឆ្នាំជាជនជាតិអាមេរិកកាំងស្នាក់នៅសណ្ធាគាវ៉កអឹបាវក្នុងខណ្ឌដូនពេញ។បើតាមប្រភពពត័មានពីកន្លែងកើតហេតុបានអោយដឹងថាះមុនពេលកើតហេតុគេឃើញបរទេសរូបនេះបានដើរឡើងទៅរកស្រីស្នេហ៍នៅបន្ទប់លើជាន់ទីមួយហើយគេបានលឺជនបរទេសរូបនោះបានគោះទ្វារក្នុងគោលបំណងអោយស្រីស្នេហ៍បើទ្វារលុះមួយសន្ទុះ
ក្រោយមកស្រាប់តែបរទេសរូមនោះបានធាក់ទ្វារទម្លុះចូលទៅពេលនោះស្រាប់តែលឺសម្លេងនារីរូបនោះស្រែកអោយគេជួយពេលដែលបានលឺសម្លេងនារីនោះស្រែកអោយជួយម្ចាសផ្ទះក៏បានរត់ឡើងទៅមើលស្រាប់តែឃើញបរទេសរូបនោះកំពុងយកកូនកាំបិតតូចដេញចាក់នារីរូបនោះរងរបួសឈាមពេញបន្ទប់ពេលដែលម្ចាស់ផ្ទះទៅជួយនារីរូបនោះស្រាប់តែបរទេសរូបនោះបានរត់មកចាក់គាត់ទៀតគាត់ក៏បានគេចបណ្ដាលអោយរងរបួសបន្ទិចប៉ុណ្ណោះពេលដែលនារីរងគ្រោះរូបនោះបា
រត់គេចខ្លួនទៅដល់ដីហើយនោះស្រាប់តែបរទេសរូបនោះតាមដេញចាក់នាងទៀតទើបនាងបានរត់ឡើងជិះម៉ូតូឌុបគេចខ្លួនបាត់ទៅចំណែកជនបរទេសរូបនោះពេលដែលរត់មករកជនរងគ្រោះមិនឃើញស្រាប់តែយកកូនកាំបិតចាក់លើទ្រូងខាងឆ្វេងមួយកាំបិតបណ្ដាលអោយបាញ់ឈាមមកក្រៅពេលដែលឃើញឈាមហូរមកស្រាប់តែបរទេសរូបនោះបានយកដៃ
ជូតឈាមហើយយកមកលិតគួរអោយញញើតយ៉ាងខ្លាំងឃើញហេតុកាណ៍បែបនេះប្រជាពលរដ្ធបានទូរសព្ទប្ដឹងសមត្ថកិច្ចពេលដែលសមត្ថកិច្ចមកដល់ក៏បានស្រាវជ្រាវតាមទូរសព្ទហៅមិត្តភក្រមកនាំទៅសង្គ្រោះនៅមន្ទីពេទ្យកាលមែត្រតែម្ដងហើយសមត្ថកិច្ចក៏មិនបានឃាត់ខ្លួនជនបរទេសរូបនោះដែរព្រោះពុំមានជនរងគ្រោះណាម្នាក់ប្ដឹង៕
មតិយោបល់