ភ្នំពេញៈ យោងតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅវេលាម៉ោង១០ និង៣៣នាទីព្រឹក អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F2) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលមានទីតាំងស្ថិតនៅ៖ ១.ផ្លូវជាតិលេខ៤ ភូមិអណ្ដូង និងភូមិស្វាយជ្រុំ ឃុំបែកចាន ២.ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្ដាល។
អតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១២ថ្ងៃត្រង់៕
មតិយោបល់