កណ្តាលៈ មានករណីហិង្សាមួយបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ឆិល មករា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន មានស្នាមមុត ត្រង់ក្បាលខាងឆ្វេងចំនួន១កន្លែង មានទីលំនៅបច្ចុប្បន្នភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។
ចំណែកជនសង្ស័យមានគ្នា២នាក់
១-ឈ្មោះ មុត សំណាង ហៅឆាយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរថយន្ដ មានទីលំនៅ ភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។ (ឃាត់ខ្លួន)
២- ឈ្មោះ មុត ដារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។
មុនពេលកើតហេតុ ឈ្មោះ មុត សំណាង ហៅឆាយ និងឈ្មោះ មុត ដារ៉ា ជិះម៉ូតូម្នាក់១គ្រឿង ចេញពីផ្ទះ របស់ឈ្មោះ កែវ ភិរម្យ ភេទប្រុស (ត្រូវជាឪពុកក្មេក របស់ឈ្មោះ មុត សំណាង)តាមផ្លូវលំ ដោយមានសភាពស្រវឹងស្រា ទាំង២នាក់ ហើយពេលមកដល់កន្លែងកើតហេតុ បានជួបនឹងក្រុមគ្រួសាររបស់ ឈ្មោះឆិល មករា កំពុងធ្វើដំណើរចូលទៅផ្ទះរបស់ខ្លួន ក៏បានឈប់ម៉ូតូ ឈ្លោះប្រកែកពាក្យសម្ដីគ្នា ហើយភ្លាមនោះឈ្មោះ មុត សំណាង បានហូតខ្សែក្រវ៉ាត់ចេញពីចង្កេះខោរបស់ខ្លួន ព្រួតគ្នាជាមួយឈ្មោះមុត ដារ៉ា វាយទៅលើឈ្មោះឆិល មករា(ជនរងគ្រោះ)បណ្ដាលឲ្យមានរបួសស្នាម ហើយភ្លាមនោះកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយរលំ បានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនឈ្មោះមុត សំណាង ដើម្បីធ្វើការសាសួរ។ ចំណែកឈ្មោះ មុត ដារ៉ា រត់គេចខ្លួនបាត់។ រីឯឈ្មោះ ឆិល មករា ត្រូវបានសាច់ញាតិ បងប្អូនដឹកយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យក្រុងតាខ្មៅ។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគបាលស្រុកស្អាងដើម្បីបន្ដអនុវត្តតាមនីតិវីធី៕



មតិយោបល់