ព័ត៌មានជាតិ

រថភ្លើង ២គ្រឿងបានបុកគ្នា បណ្ដាលឱ្យតៃកុងរងរបួស និងធ្លាក់ទ្រុងដឹកទំនិញ

សេចក្ដីរាយការណ៍បឋមបានឱ្យដឹងថា មានករណីរថភ្លើង ២ គ្រឿងបានបុកគ្នានៅលើផ្លូវខ្សែរត់តែមួយ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្ដាលឱ្យតៃកុងរងរបួស និងធ្លាក់ទ្រុងដឹកទំនិញជាច្រើន។

ហេតុការណ៍រថភ្លើងបុកគ្នា បានកើតឡើងនៅវេលាម៉ោង ១២ ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ នៅជិតកំពង់ផែស្វ័យ័ត្នស្ថិតនៅភូមិថ្មី សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានបានឱ្យដឹងថា រថភ្លើង១ធ្វើដំណើរចេញពីកំពង់ផែក្រុងព្រះហនុទើបបានប្រមាណ ៥០០ ម៉ែត្រ និងមួយខ្សែទៀតទៅពីរាជធានីភ្នំពេញបើកល្បឿនយ៉ាងលឿន ដល់ចំណុចកើតហេតុក៏បុកគ្នាពេញទំហឹងតែម្ដងបណ្ដាលឱ្យក្រឡាប់ផ្ងាជើង។

មតិយោបល់