ព័ត៌មានជាតិ

ផ្លូវកំពុងស្ទះ ចាប់ហ្វ្រាំងឈប់ង៉ក់ បណ្ដាលឲ្យខាងក្រោយរថយន្តបុកបន្តកន្ទុយគ្នា

ភ្នំពេញ: រថយន្តម៉ាក HINOមួយគ្រឿង ខណ:កំពុងស្ទះចរាចរណ៍ ស្រាប់តែឈប់ចាប់ហ្វ្រាំងង៉ក់ បណ្ដាលឲ្យរថយន្តកណ្ដាលបុកពីក្រោយ រួចរុញទៅបុករថយន្តខាងក្រោយមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមផ្លូវទំបន់កប់ស្រូវ ក្នុងភូមិទួលសំពៅ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តបង្កមិនត្រូវបានស្គាល់ស្លាកលេខនោះទេ ក្រោយកើតហេតុបានបន្តដំណើរទៅមុខបាត់។ ចំណែករថយន្តបើកកណ្តាលម៉ាក HINO ក្បាលពណ៌ប្រផេះ តួពណ៌ខ្មៅ ពាក់ស្លាកលេខចង្កូតស្តាំPP2625 បើកដោយឈ្មោះ អុន ប្រុស ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅខេត្តកំពង់ស្ពឺ និងរថយន្តបើកក្រោយម៉ាក HINO ពណ៌ទឹកប៉ិច ពាក់ស្លាកលេខព្រះសីហនុ 3A- 3621 បើកដោយឈ្មោះ ចាប អឿន ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅស្រុកបាធាយខេត្តកំពង់ចាម។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌ ចុះធ្វើការវាស់វែង រួចក៏រថយន្តទាំងពីរគ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបានខណ្ឌព្រែក បណ្តោះអាសន្ន ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់