ព័ត៌មានជាតិ

ជំពាក់លុយមិនព្រមសង ឌឺដងដាក់គ្នា ព្រួតគ្នាវាយស្រ្តីម្នាក់រងរបួសធ្ងន់!..

ភ្នំពេញ: ស្ត្រីម្នាក់ដែលជាកូនបំណុលបានរងរបួសធ្ងន់បែកមុខបែកមាត់ ព្រោះតែរឿងជំពាក់លុយមិត្តភក្តិមិនព្រមសងហើយនិយាយពាក្យឌឺដងជាច្រើនលើកជាច្រើនសារបន្ថែមទៀតនោះ ធ្វើឲ្យស្ត្រីដែលជាម្ចាស់បំណុលកើតកំហឹងទ្រាំលែងបានក៏ស្ទុះចូលទៅវាយដល់ក្នុងផ្ទះរួមជាមួយបុរសស្ត្រី២នាក់ទៀតព្រួតវាយស្ត្រីដែលជាកូនបំណុលបណ្ដាលឲ្យរងរបួសធ្ងន់បែកមុខបែកមាត់ហូរឈាមកក្លាក់ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកបុរសស្ត្រីដែលជាជនបង្ក៣នាក់នោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗយកមកប៉ុស្តិ៍នគរបាលកាកាបទី១ ដើម្បីសួរនាំតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមមន្ត្រីនគរបាលបានឲ្យដឹងថាស្រ្តីរងគ្រោះឈ្មោះ ម.ស.ណ អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនបង្កទី១ឈ្មោះ ហ.ស.ខ ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរជាកម្មកររោងចក្រ ទី២. ឈ្មោះ ថ.ស.ណ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ចាប់ហួយនិងទី៣.ឈ្មោះ វ.ក.ស ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បី អ្នកទាំង៣នាក់ស្នាក់នៅភូមិសង្កាត់កើតហេតុ។

មន្ត្រីនគរបាលដដែលបានឲ្យដឹងថានៅមុនពេលកើតហេតុ ស្ត្រីដែលជាជនរងគ្រោះបានកំពុងតែអង្គុយហូបបាយនៅក្នុងបន្ទប់ជួលបានលបន្តិក៏ស្រាប់តែស្រ្តីដែលជាម្ចាស់បំណុល បានមកជេរឌៀមដាម និងថែមទាំងចូលទៅវាយជនរងគ្រោះនិងចាប់អូសចេញមកខាងក្រៅចំណែកបក្ខពួក២នាក់ទៀតក៏បានចូលរួមវាយលើជនរងគ្រោះយ៉ាងដំណំរងរបួសធ្ងន់បែកមុខបែកមុខបែកមាត់ និងរបួសជាច្រើនកន្លែងថែមទៀត ត្រូវដឹងយកទៅព្យាបាលនៅគ្លីនិកឯកជនផងដែរ។

ភ្លាមៗនោះកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនជនបង្ក៣នាក់យកមកសួរនាំ និងបញ្ជូនបន្តនៅកាន់ផ្នែកជំនាញ់ព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការបន្តតាមនិតិវិធី៕

មតិយោបល់