ព័ត៌មានជាតិ

រថយន្តដឹកដីបើកវ៉ារថយន្តកាមរីបាឡែនមិនផុត បុកគូទបែកស្តុបម្ខាង!..

ភ្នំពេញ: រថយន្តដឹកដីពេញម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងបើកវ៉ារថយន្តកាមរីបាឡែនមិនផុត ជ្រុលចង្កូតទៅបុកគូទបែកស្តុបម្ខាងសំណាងល្អមិនបណ្តាលឲ្យអ្នកបើកបររថយន្តទាំង២គ្រឿងរងរបួសនោះឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ត្រង់ចំណុចមុខវត្តអង្គក្រពើ ក្នុងភូមិត្រពាំងវែង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តដឹកដីម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ លាយខ្មៅ អត់ស្លាកលេខ។ រីឯរថយន្តរងគ្រោះម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2U-2113 រងការខូចខាតបែកស្កុបក្រោយផ្នែកខាងឆ្វេង អ្នកបើកបររថយន្តទាំង២គ្រឿងមិនបានគេស្គាល់អត្តសញ្ញាណ្ណនោះទេ។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តកាមរីបាឡែនធ្វើដំណើរតាមផ្លូវទំនប់កប់ស្រូវក្នុងទិសដៅពីកើតទៅលិច រីឯរថយន្តដឹកដីម៉ាកហ៊ីយ៉ាន់ដាយធ្វើដំណើរពីក្រោយស្របទិសដៅគ្នា ខណ:ដែលមកដល់ចំណុចកើតហេតុខាងលើរថយន្តដឹកដីបានបើកវ៉ាខាងឆ្វេងមិនផុតក៏ជ្រុលចង្កូតទៅបុកគូទរថយន្តកាមរីបាឡែន បណ្តាលឲ្យរួញគូទក្រោយនិងបែកស្តុបខាងឆ្វេង តែសំណាងល្អអ្នកបើកបររថយន្តទាំងរងរបួសនោះឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងបើកដាក់ចិញ្ចើមផ្លូវដើម្បីធ្វើការសម្របសម្រួលគ្នាសិន៕

មតិយោបល់