ព័ត៌មានជាតិ

ក្រុមចោរវ័យក្មេង! ចេញឆក់លើកដំបូង ភ្លាត់ស្នៀតជាប់ខ្នោះបានសម្រេច!..

បាត់ដំបង: កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយធ្វើសកម្មភាពឆក់កាបូបជនបរទេស ដែលកំពុងធ្វើដំណើរតាមផ្លូវ នៅក្បែរផ្សារលើ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ ផុន សាន់ផេង អាយុ១៧ឆ្នាំ និងឈ្មោះ គង់ រតន: អាយុ១៧ឆ្នាំ រស់នៅភូមិអូរតាគាំ១ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង។ ជនរងគ្រោះឈ្មោះ រីប៊ីកា អាន់ ភេទស្រី អាយុ១៨ឆ្នាំ ជាជនជាតិអង់គ្លេស។

ក្នុងនោះដកហូតបាន ម៉ូតូ១គ្រឿង,ទូរស័ព្ទ១គ្រឿង,ប្រាក់ចំនួន៤៥០០រៀល ប្រាក់ដុល្លារ៧ដុល្លារ និងផៅវ័របែងសាកថ្មចំនួន១៕

មតិយោបល់