ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បុកមនុស្សស្លាប់ទៀតហើយ នៅខណ្ឌដង្កោ!

ភ្នំពេញ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា សង្ស័យរថយន្តដឹកដីមួយគ្រឿង បានបុកបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ វេលាម៉ោង ៣ និង៤៥នាទីរសៀល ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ភ្លាមៗនោះ រថយន្តបង្កបានបើករត់ ខណ:ពេលនេះ កម្លាំងសមត្ថកិច្ចជាច្រើននាក់ កំពុងតាមប្រមាញ់ចាប់រថយន្តនោះ យកមកផ្តន្ទាទោសទៅតាមច្បាប់ ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ។

ក្រោយកើតហេតុសាច់ញាតិជនរងគ្រោះ ក៏បានមកដល់កន្លែងកើតហេតុហើយ ដើម្បីដឹកសពជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់