ព័ត៌មានជាតិ

មុខសញ្ញាជនសង្ស័យ តែងធ្វើសកម្មភាពឆក់យ៉ាងសកម្ម ត្រូវបានចាប់ខ្លួនហើយ

កណ្តាល: នៅថ្ងៃទី០៣ ខែក្កដា ឆ្នាំ២០២០ មុខសញ្ញាជនសង្ស័យដែលតែងតែឆក់យ៉ាងសកម្ម ហើយតែងតែធ្វើសកម្មភាពតែឯងនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ។

ករណីទី១កើតហេតុ៖ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិ តាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ។
ជនរងគ្រោះឈ្មោះ ភិន ស្រី ភេទស្រី អាយុ៦១ឆ្នាំ ទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ។

ករណីទី២កើតហេតុ៖ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ម៉ោង១៦និង៤៥នាទី នៅចំណុចផ្លូវ២១ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ទឹម ចរិយា ភេទស្រី អាយុ៣៧ឆ្នាំ ទីលំនៅភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ យីម សាំយូអែល ភេទប្រុស ជនជាតិខ្មែរ អាយុ២៨ឆ្នាំ នៅភូមិព្រែកជើងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ (ឃាត់ខ្លួន)។

មធ្យោបាយធ្វើសកម្មភាព៖​ ម៉ូតូ១គ្រឿងម៉ាក Honda C125 ស៊េរី២០១៥ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1DD-0449។

សម្ភារ:បាត់បង់៖ ១-កាបូបលុយ០២២ -លុយខ្មែរមួយចំនួន៣-ទូរស័ព្ទ០២គ្រឿង (iPhone ១គ្រឿង និងoppo១គ្រឿង) ៤-ឯកសារមួយចំនួន ។

វត្ថុតាងចាប់យក៖ ១.ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី ២០១៥ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1DD-0449​ ២-ទូរសព្ទ័១គ្រឿងម៉ាក samsung ពណ៌ខ្មៅ ៣-ខ្សែក លោហធាតុពណ៌លឿង១
ខ្សែ ៤.ប្រាក់រៀល២៤,២០០រៀល។

សភាពនៃរឿងហេតុ៖ កាលពីវេលាកើតហេតុខាងលើ នៅពេលជនរងគ្រោះ កំពុងតែជិះម៉ូតូតាមផ្លូវ ត្រូវជនសង្ស័យជិះម៉ូតូ ម្នាក់ឯង រួចធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះហើយជិះគេចខ្លួនបាត់
ទៅ ។ លុះមកដល់ថ្ងៃទី៣ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី ពេលដែលកម្លាំងសមត្ថកិច្ចកំពុងល្បាតតាមផ្លូវឃើញសង្ស័យជិះម៉ូតូដដែលចូលក្នុងទឹកដីក្រុងតាខ្មៅ​​ ក្នុងគោលបំណងប្រព្រឹត្តបទល្មើសទៀត បានធ្វើការឃាត់ខ្លួន ។ តាមចម្លើយសារភាពជនសង្ស័យឆ្លើយថាពិតជាបានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ០២នាក់ខាងលើប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់