ព័ត៌មានជាតិ

ធ្លាប់តែផ្អែមដូចទឹកឃុំ ច្រឡំផឹកចំស្រាកាច គប់ប្រពន្ធ១កំប៉ុង របួសបាក់ក្ដោងច្រមុះ

ភ្នំពេញៈ​ ទំនាស់នៅកន្លែងផឹក បណ្ដាលឲ្យស្រ្តី​ម្នាក់​រត់​ទៅ​ប្តឹង​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​កាល​ពី​វេលា​ម៉ោង​១​និង​៣០​នាទី​ រសៀលថ្ងៃ​ទី​១៧​ ខែ​កក្កដា ​ឆ្នាំ​២០១៦​ បន្ទាប់​ពី​លោក​ប្តី​ចិត្ត​ក្តៅ​បាន​គប់​ប្រពន្ធ១​កំប៉ុង​ស្រាបៀ​របួស​បាក់​ក្តោង​ច្រមុះ ខណៈ​ដែល​ទៅ​តាម​ហៅ​ប្តី​ដែល​យក​ពេល​ទំនេរ​ទៅ​អង្គុយ​ផឹក​ស៊ី​។

ប្រភព​ឲ្យដឹងថា ស្រ្តី​ជា​ប្រពន្ធ​មាន​ឈ្មោះ​ ចេន ​រាជនី ​អាយុ​២៩​ឆ្នាំ​ មុខ​របរ​អាជីវករ​លក់​ខោ​អាវ​នៅ​ផ្សារ​កាណាឌីយ៉ា បុរសជា​ប្តី​មាន​ឈ្មោះ​ អេង ​សំអាត ​អាយុ​៣១​ឆ្នាំ ​និង​មាន​កូន​ចំនួន​២​នាក់​ ប្រុសម្នាក់ ​ស្រី​ម្នាក់​ ក្នុង​បន្ទុក​គ្រួសារ​ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុក​កំណើត​ភូមិ​ក្បាយ​ជ្រោយ ​ឃុំ​កំពង់​ភ្នំ ​ស្រុក​លើក​ដែក​ ខេត្ត​កណ្តាល​។

បើតាម​ការ​រៀប​រាប់​ពីស្រ្តី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា ​ពួក​គាត់​រៀប​ការ​ត្រឹម​ត្រូវ​តាម​ប្រពៃណី​តាម​ច្បាប់ មាន​ចាស់​ទុំ​សង​ខាង​ដឹង​ឮ​អស់​រយៈពេល​៤​ឆ្នាំ​កន្លង​មក​ហើយ​ មក​ដល់​ពេល​នេះ​មាន​កូន​២​នាក់ ជា​ចំណង​ស្នេហ៍​នៃ​អាពាហ៍ពិពាហ៍ ​ហើយ​បញ្ហា​គ្រួសារ​កន្លង​មក​មិន​ដែល​មាន​ទំនាស់​អ្វី​រវាង​ប្តី​ប្រពន្ធ​ឡើយ សុខ​ស្រួលល្អ​ណាស់​អូន​បង​ផ្អែម​ជាងទឹកឃ្មុំ ​ទើប​តែ​មួយ​រយៈ​ដើម​ឆ្នាំ​២០១៦ ​មិន​ដឹងជាមានរឿងអី​ ចិត្ត​លោក​ប្តី កើត​រោគ​អ្វី​ចេះ​តែ​មួរ​ម៉ៅ ​រក​រឿង​ក្នុង​គ្រួសារ​ដើរ​ផឹក​ដើរ​ស៊ី​ដូច​ក្មេង​ស្ទាវ។

ក្រោយពីរកអាជ្ញាធរសង្កាត់ជួយដោះស្រាយជម្លោះរវាងប្ដីប្រពន្ធមួយគូរ អាជ្ញាធរបានអប់រំនែនាំទាំងប្ដីទាំងប្រពន្ធ ឲ្យចេះអត់អោនឲ្យគ្នាទៅវិញទៅមកទើបរស់នៅបានសុខ និងមានសុភមង្គល៕

មតិយោបល់