សៀមរាបៈ យោងតាមផាកហ្វេសប៊ុករបស់នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានគរបាលក្រុងសៀមរាប បើទោះជាមានការបង្ក្រាប ទៅលើមុខសញ្ញលួចឆក់ គ្រប់ប្រភេទជាច្រើនករណីកន្លងមក ក៏ប៉ុន្តែក្តីបារម្មណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅតែមានចំពោះបង ប្អូនប្រជាពលរដ្ឋរួមទាំងភ្ញៀវទេសចរណ៍ជាប្រចាំ។
រូបភាពខាងក្រោម គឺជាសារក្រើនរំលឹកចំពោះបង ប្អូនប្រជាពលរដ្ឋ និងអ្នកបំរើសេវាចំពោះភ្ញៀវទេសចរណ៍ បរទេស ទាំងអស់ដូចជាអ្នកជួល កង់ឬ ម៉ូតូ ម៉ូតូឌុប និងរ៉ឺម៉កម៉ូតូកង់បី។ល។ ដើម្បីបង្កើនការ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ជៀសវាងការបាត់បង់ទ្រព្យសម្បត្តិផ្សេងៗពីសំណាក់ជនទុច្ចរិត។
សូមមេត្តា ជួយចែករំលែកពត៍មាន និងរូបភាពនេះឲបានច្រើនដើម្បី រួមគ្នា លុបបំបាត់ បទល្មើសនេះទាំងស្រុង ដើម្បីមុខមាត់ជាតិ និង សុវត្ថិភាពល្អ៕
មតិយោបល់