ឧត្តរមានជ័យៈ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ កម្លាំងអធិការដ្ឋាននគរបាល ស្រុកបន្ទាយអំពិល បានចុះជួយរុះរើលំនៅឋានប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់។
លោកអនុសេនីយ៍ឯក រី ធារិទ្ធ អធិការរង ដឹកនាំ៦នាក់ ក្រោមបទបញ្ជាលោកវរសេនីយ៍ទោ ហម ភិរម្យ អធិការនគរបាល ស្រុកបន្ទាយអំពិល សហការជាមួយកម្លាំងកងពលតូចអន្តរាគមន៍លេខ៥ ចំនួន២០នាក់ កម្លាំងកងរាជអាវុធហត្ថចំនួន៣នាក់ ដឹកនាំដោយលោក ហាំង ម៉េង អភិបាលស្រុកបន្ទាយអំពិល ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង៦និង២៥នាទី នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕




មតិយោបល់