បាត់ដំបងៈ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិឆាយបល្ល័ង្គ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីប្រទូស្តកេរ្តិ៍ខ្មាស។
ជនរងគ្រោះអាយុ១៣ឆ្នាំ(ជាកូនចុង) ចំណែកជនសង្ស័យឈ្មោះ យឹង ស ភេទប្រុស អាយុ៤៧ឆ្នាំ (ជាឪពុកចុង) អ្នកទាំង២នាក់ មានទីលំនៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង បានមកធ្វើជាកម្មករនៅភូមិឃុំ កើតហេតុខាងលើ។
ជនសង្ស័យបានធ្វើសកម្មភាព ចាប់ឲ្យស្ទាបប្រដាប់ភេទជនរងគ្រោះ ប៉ុន្តែប្រពន្ធនិងត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះមកទាន់ ហើយបានមកប្តឹងនៅរដ្ឋបាលធិបតី។
បច្ចុប្បន្ន កម្លាំងជំនាញបាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានដើម្បីចាត់ការបន្ត៕
មតិយោបល់