Post News Media ព័ត៌មានជាតិ រថយន្តម៉ាកហ៊ី...

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពន្លះម៉ូតូស្មាស់អូសជាច្រើនម៉ែត្រ កិនស្លាប់ម្នាក់យ៉ាងរន្ធត់

ត្បូងឃ្មុំ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ចំណុះ៥តោន ស្លាកលេខ ព្រះសីហនុ 3A-2727 បើកបរខ្វះការប្រុងប្រយត្ន័ បានជ្រុលទៅបុកម៉ូតូស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1C-3417 ដែលកំពុងបើកបរដោយបុរសម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់បំផុត។

ករណីនេះកើតឡើងនៅម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ចន្លោះបង្គោលគីឡូម៉ែត្រ ១៤៥-១៤៦ ភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសួង រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕