ផ្ទះ ព័ត៌មានជាតិ លោក គួច ចំរើន...

លោក គួច ចំរើន៖ សិស្សទាំងអស់ត្រូវខិតខំរៀនសូត្រដើម្បីអនាគតរុងរឿង

0

ភ្នំពេញ: ដើម្បីអនាគតខ្លួនឯងបានរុងរឿង យើងត្រូវតែខិតខំរៀនសូត្រឲ្យក្លាយជាសិស្សពូកែ មិនត្រូវគេចវេសចោលការរៀនសូត្រ ហើយបែរងាកទៅរកបក្ខពួកដែលមិនល្អដូចជាបងតូចបងធំនាំឲ្យវិនាសខ្លួនឯង។

លោកគួច ចម្រើន អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ដូច្នេះ ខណ:ដែលលោកបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកបវេសនកាលនៅវេលាម៉ោង​ ៧និង៣០នាទីព្រឹក ​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្នុងឆ្នាំសិក្សា២០១៦​-២០១៧ នៅវិទ្យាល័យ​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ វត្តភ្នំ។​

ជាកិច្ចចាប់ផ្តើម លោកអភិបាលខណ្ឌបានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសបើកបវេសនកាលឆ្នាំថ្មីនេះផងដែរ និងបានធ្វើការសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ព្រមទាំងបានចែករង្វាន់ដល់សិស្សានុសិស្ស និងផ្តល់ប័ណ្ណសរសើរដល់សិស្សដែលទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ហើយក៏បានឧត្ថម្ភថវិកាចំនួន​១ ០០០ ០០០រៀល(១លានរៀល) ទៅដល់គណ:នាយកគ្រប់គ្រងសាលាផងដែរ​៕

បើកបរេសនកាល

បើកបរេសនកាល

បើកបរេសនកាល

បើកបរេសនកាល

បើកបរេសនកាល

បើកបរេសនកាល

បើកបរេសនកាល