Post News Media ព័ត៌មានជាតិ បុរសម្នាក់ ជិ...

បុរសម្នាក់ ជិះពោងចុះទៅមើលមងស្រាប់តែក្រឡាប់ពោង លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាល: បុរសម្នាក់លង់ទឹកស្លាប់ ពេលជិះពោង ចុះទៅមើលមង ហើយក្រឡាប់ពោង កាលពីវេលាម៉ោង៥និង៤០នាទី ល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចព្រែកចិន ក្នុងភូមិទេពអរជូន​ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ឡន​ សារី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។

មុនពេលកើតហេតុ ជនរងគ្រោះបានហៅកូនស្រីឈ្មោះ ស្រីនូ អាយុ១០ឆ្នាំ ទៅមើលមងរបស់ពូ ឈ្មោះ ឈិន ស្ងួន ដាក់នៅក្នុងព្រែកចិន ដោយជិះពោង ហើយកូនស្រីនៅឈរចាំលើគោក ។ ពេលនោះជនរងគ្រោះ កំពុងតែមើល មង ស្រាប់តែក្រឡាប់ពោងធ្លាក់ទឹក ជនរងគ្រោះ វ័ន្តនឹងមង កូនស្រីឃើញឪពុកធ្លាក់ទឹក ក៏រត់មកហៅបងប្អូនឲ្យជួយ បន្ទាប់មកបងប្អូនអ្នកភូមិបានចុះទៅស្រង់ តែជនរងគ្រោះ បានឈ្លក់ទឹក ដាច់ខ្យល់ស្លាប់បាត់ទៅហើយ៕

Loading...