ព័ត៌មានជាតិ

ប្តីប្រពន្ធជាបងប្អូនបង្កើតនឹងគ្នាដែលជួបការលំបាក ទទួលអំណោយពីលោកស្រី ហ៊ុន សេងនី

បន្ទាយមានជ័យៈ ប្តីប្រពន្ធជាបងប្អូនបង្កើត ដែលរងការរិះគន់ និងខុសច្បាប់ទំលាប់ ក្នុងការយកគ្នាជាប្តីប្រពន្ធ រហូតបានកូន១ អាយុ២ខែ ជួបការខ្វះខាត ក្នុងជីវភាព ត្រូវបានលោកស្រី ហ៊ុន សេងនី ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន ផ្តល់អំណោយ តាមរយៈលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ដល់លំនៅដ្ឋាន ក្នុងសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយមើលឃើញពីការលំបាក របស់គ្រួសារដែលមានកូនយកគ្នាជាប្តីប្រពន្ធ រកព្រឹកខ្វះល្ងាច រស់នៅក្នុងខ្ទមដ៏តូចចង្អៀត និងឪពុកគ ថ្លង់ មានមុខរបរជាកម្មករអូសរទះ ទើបលោកស្រី ហ៊ុន សេងនី ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន បានផ្តល់អំណោយ តាមរយៈលោក ឲ្យយកមកប្រគល់ ដល់លំនៅដ្ឋាន ។ អំណោយដែលត្រូវផ្តល់ឲ្យ រួមមាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ខ្លាញ់ ទឹកសុទ្ធ សាប៊ូ ទឹកក្រូច សារ៉ុង ក្រមា ខោរអាវរងា និងថវិកាមួយចំនួន ។

ជាមួយគ្នានេះផងដែល ដោយសារតែកំហុសបានកើតឡើងហើយ និងមានការរិះគន់យ៉ាងណាក្តី អាណាព្យាបាលរបស់ប្អូនទាំង២ ក៏ដូចជាប្អូនទាំង២ ត្រូវបន្តខិតខំមើលថៃកូន និងប្រកបរបបចិញ្ចឹមជីវិតបន្ថែមទៀត ។ ហើយលោកក៏សូមឲ្យអាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាជួយបំពេញបែបបទឯកសារ ពាក់ព័ន្ធនានាសម្រាប់កូនដែលទើបតែកើត និងសូមឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។

ទាក់ទងនឹងបងប្អូនបង្កើតយកគ្នាជាប្តីប្រពន្ធខាងលើ តាមការឲ្យដឹងពីស្រ្តីជាម្តាយ បានឲ្យដឹងថា កូនប្រុសកូនស្រីរបស់គាត់ ដែលមានឈ្មោះ ឆន ឈឿប ភេទប្រុស អាយ២២ឆ្នាំ មានមុខរបរជាកម្មករអូសរទះនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត បានយកប្អូនស្រីបង្កើតខ្លួនឯងឈ្មោះ ឈួន នឿម ភេទស្រី អាយុ១៧ឆ្នាំ នៅផ្ទះជាមួយគ្នាជាប្រពន្ធ និងបានកូនស្រីដែលជាចៅរបស់គាត់ម្នាក់អាយុ២ខែ ។

ដោយឡែកបើតាមការឲ្យដឹងពី សាមីខ្លួនទាំង២ បានឲ្យដឹងថា ការយកគ្នាជាប្តីប្រពន្ធនេះ ពុំមានការបង្ខិតបង្ខំអ្វីឡើយ ទោះដឹងថា ខុសប្រពៃណីទំនៀមទំលាប់ និងមានការរិះគន់អ្វីក៏ដោយ។ បន្ទាប់ពី ចែកអំណោយដល់គ្រួសារខាងលើ លោក លី សារី ក៏បានផ្តល់អាវរងាជូនដល់ប្រជាការពារភូមិប៉ោយប៉ែត៕

photo_2016-11-07_19-52-04photo_2016-11-07_19-52-07photo_2016-11-07_19-52-08photo_2016-11-07_19-52-10photo_2016-11-07_19-52-13

មតិយោបល់