Post News Media ព័ត៌មានជាតិ ផ្ទះប្រជាពលរដ...

ផ្ទះប្រជាពលរដ្ឋ១ខ្នង ត្រូវភ្លើងឆេះទាំងស្រុង នៅក្នុងស្រុសំបូរ

ក្រចេះ: ផ្ទះទំហំ6×12ធ្វើអំឈើ ជញ្ជាំងក្ដា ដំបូលប្រក់ស័ង្កសីនៅភូមិសំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះជាកម្មសិទ្ធរបស់ឈ្មោះ អិត កឺ ភេទប្រុស អាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះ ម៉ែន អឿន អាយុ៦០ឆ្នាំ ត្រូវបានភ្លើងឆេះបំផ្លាញទាំងស្រុងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

សម្ភារ:ដែលខូចខាតរួមមាន: ប្រាក់រៀលចំនួន២លានរៀល ប្រាក់ដុល្លាចំនួន៤ពាន់ សម្ភារ:ប្រើប្រាស់ដូចជា តុ ទូ កៅអី ទូរទស្សន៍ ខោ អាវ ចាន ឆ្នាំង និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ត្រូវបានឆេះទាំងអស់។ ករណីអគ្គិភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បាញ់អស់ទឹក៣ស៊ីទែន៕

photo_2016-09-15_14-06-32

photo_2016-09-15_14-06-28

photo_2016-09-15_14-06-30