ព្រះសីហនុៈ សមត្ថកិច្ចបញ្ជាក់ថាមកទល់នឹង វេលាម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នេះស្ថានភាពកំពស់ទឹកនៅលើស្ពានស្ទឹងសំរោង នៅតែបន្តឡើងដោយសារអាកាសធាតុមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។
តាមការសន្និដ្ឋាន បើស្ថានភាពអាកាសធាតុមេឃនៅតែភ្លៀងបន្តក្នុងថ្ងៃនេះទឹកអាចឡើងលិចលើបង្កាន់ដៃស្ពានដ៍ដែលដូចកាលពីថ្ងៃម្សិលមិញ ។
ចំពោះមុខការធ្វើចរាចរណ៍លើដងផ្លូវជាតិលេខ៤ ត្រង់ចំណុចនេះត្រូវផ្អាកជាបណ្តោះអាសន្ន ដដែល មិនទាន់អាចឆ្លងកាត់បានទេ៕
មតិយោបល់