ព័ត៌មានជាតិ

Kessie នឹងក្លាយជាគោលដៅកីឡាករគ្មានតម្លៃគ្មានតម្លៃខ្លួនសម្រាប់ Barcelona

បរទេស៖ កីឡាករខ្សែប្រយុទ្ធសញ្ជាតិ Ivory Coast ឆ្នើម Kessie មកដល់ពេលនេះបានចំណាយពេលអស់រយៈពេល៥រដូវកាលមកហើយជាមួយនឹងក្លឹបយក្សអ៊ីតាលី AC Milan ប៉ុន្តែនៅរដូវកាលនេះទំនងជានឹងត្រូវសម្រេចចិត្តក្នុងការចាកចេញហើយ។

នៅថ្ងៃនេះក្លឹបយក្សអេស្បាញ Barcelona បានប្រកាសថាខ្លួនពិតជាមានផែនការក្នុងការចរចានាំយកកីឡាករខ្សែបម្រើប្រយុទ្ធរូបនេះមកចូលរួមក្លឹបពិតមែននៅរដូវក្តៅខាងមុខក្នុងនាមជាកីឡាករដែលមិនមានតម្លៃខ្លួនឡើយ។

កីឡាករវ័យ២៥ឆ្នាំរូបនេះមិនអាចបន្តកុងត្រាថ្មីជាមួយនឹងក្លឹបឡើយទោះបីជាបានខិតខំប្រឹងប្រែងជាច្រើនដងជាមួយនឹង AC Milan ក្តីហើយពេលនេះកំពុងក្លាយខ្លួនទៅជាកីឡាករគោលដៅរបស់ក្រុមរបស់លោក Xavi ដើម្បីអាចធ្វើការកែប្រែទំរង់លេងរបស់ Barcelona បន្ថែមទៀតនាពេលខាងមុខ៕

Ac Milan – Cagliari Calcio Franck Kessie of Ac Milan looks on during the Serie A match between Ac Milan and Cagliari Calcio. Milano Stadio Giuseppe Meazza Italy Copyright: xMarcoxCanonierox

មតិយោបល់