កំពតៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បន្ទាប់ពីបានបន្តជន់ឡើងខ្លាំង នៅវេលាយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ ដោយបានលិចចូលតំបន់ទំនាបជាច្រើននៅក្នុងស្រុកទឹកឈូ និងមួយផ្នែកតូចនៃក្រុងកំពត មកដល់ព្រឹកថ្ងៃទី ១៨ នេះ ទឹកបានចាប់ស្រកចុះវិញបន្តិចហើយ ។ គិតត្រឹមម៉ោង ៦និង៣០ នាទីព្រឹកនេះ ទឹកជំនន់ព្រែកកំពង់បាយ បានស្រកចុះ ០,២៨ ម៉ែត្រ បើធៀបនឹងកម្ពស់ទឹកដែលបានកើនឡើងអតិបរមានៅវេលាយប់មិញ ៕
ព័ត៌មានជាតិ
មតិយោបល់