ព័ត៌មានជាតិ

ស្លុតចិត្ត! ជីដូនទ្បើងលើផ្ទះ ស្រាប់តែប្រះឃើញចៅប្រុសខ្លួន ចង.កសម្លាប់ខ្លួន

កំពង់ស្ពឺៈ កាលពីវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៨ មានករណីយុវជនម្នាក់ បានធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនឯង ក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅភូមិរលាំងចក ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមប្រភពពីឈ្មោះ ណូច ណេន ភេទស្រីអាយុ៧០ឆ្នាំ ត្រូវជាយាយជនរងគ្រោះ បានឲ្យដឹងថា គាត់ បានឡើងទៅលើផ្ទះ ស្រាប់តែប្រទះឃើញចៅរបស់គាត់ ឈ្មោះ រឿន សាមុត ភេទប្រុស អាយុ១៧ឆ្នាំ បានចង.កសម្លាប់ខ្លួន និងខ្សែភ្លើងជាប់និងធ្នឹមលើផ្ទះ។

ករណីនេះកើតទ្បើងដោយសារ ជនរងគ្រោះមានវិបត្តរផ្លូវចិត្ត ក្រោយកើតហេតុ កម្លាំងជំនាញបានធ្វើកាពិនិត្យ ទៅលើសាកសពឃើញថា ពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ទ្បើយ ក៏ប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់