ត្បូងឃ្មុំៈ ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ បានពិនិត្យឃើញថា ទឹកមានកម្ពស់ ១១,៧៧ម៉ែត្រ ធៀបព្រឹកថ្ងៃម្សិលមិញ
ទឹកឡើង ០,៦០ម៉ែត្រ ធៀបឆ្នាំមុន ឆ្នាំនេះខ្ពស់ជាង ០,១៥ម៉ែត្រ។
ស្ថានភាពទឹកទន្លេមេគង្គ បានហក់ឡើងខ្លាំង បង្កឲ្យមានផលប៉ះពាល់ បាក់ជ្រាំងទន្លេ នៅចំណុចវត្តរកាធំ ឃុំជីរោទិ៍ទី១ទំហំ១០០ម៉ែត្រ ជម្រៅ១០ម៉ែត្រ និងនៅភូមិទួលគរ ឃុំទន្លេបិទ ទំហំ៤ ទៅ៥ម៉ែត្រ ចំនួន៤កន្លែង ស្ថិតក្នុងស្រុកត្បូងឃ្មុំ ដោយឡែក នៅចំណុចផ្លូវលំ ឃុំឈូក ឆ្ពោះទៅកាន់ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ត្រូវបានទឹកជន់លិចមិនអាចធ្វើដំណើរបាន។
ចំពោះករណីនេះ ស្នងការដ្ឋាននគរបាលខេត្ត បានដាក់ចេញនូវវិធានការបន្ទាន់ ដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ និងបានធ្វើការណែនាំ ដល់អធិការដ្ឋានក្រុង-ស្រុក ពិសេស ត្រូវប្រមូលផ្តុំកម្លាំងត្រៀម ចុះជួយប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងទន្លេ និងផ្សព្វផ្សាយ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈជួយសង្គ្រោះ ពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព តាមការជាក់ស្តែង៕
មតិយោបល់