ព័ត៌មានជាតិ

ពិធីបិទការងារសវនកម្មលើការងារអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក

កំពង់ចាមៈ កាល​ពី​ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ នៅសាលប្រជុំជាន់ក្រោមនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម បានប្រារព្ធពិធីប្រជុំបិទការងារសវនកម្មលើការងារអនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី ពេជ្រ មុន្នីរតន៍ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ជាប្រធានគណៈប្រតិភូ និងលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម ដោយ​មានការ​ចូលរួមពីសំណាកប្រតិភូអមដំណើរលោកស្នងការងទទួលផែនសេនាធិការ លោកស្នងការរងទទួលផែនសណ្តាប់ធ្នាប់ លោកស្នងការរងទទួលផែនភស្តុភារ លោកស្នងការរងធន​ធានមនុស្ស លោកនាយការិយាល័យបុគ្គលិក លោកនាយការិយាល័យ​គណនេយ្យ លោកនាយ នាយរងការិយាល័យចរាចរណ៍ផ្លូវគោក លោកអធិការរងទទួលផែនសណ្តាប់ធ្នាប់ក្រុង ស្រុកទាំង១០ លោកប្រធាន និងអនុប្រធានគោលដៅចរាចរណ៍សមាសភាពចូលរួមទាំងអស់ចំនួន៥៥នាក់។

ក្នុងការបូកសរុបចុងក្រោយនៃការធ្វើសវនកម្មការិយាល័យនគរបាលចរាចរណ៍ ការិយាល័យផែនការគណនេយ្យ និងការិយាល័យបុគ្គលិក ពិនិត្យឃើញថា៖

– ការិយាល័យនគរបាលចរាចរណ៍ បានប្រើប្រាស់កម្លាំងនិយ័ត្នកម្មបានល្អ និងអនុវត្តន៍បានយ៉ាងសកម្ម ដែលការប្រើប្រាស់កម្លាំងនេះមិនធ្វើឲ្យប៉ះពាល់នូវភារកិច្ចរបស់អង្គភាពដើមឡើយ។
– កម្លាំងនគរបាលចរាចរណ៍អនុវត្តន៍រិតបន្តឹងច្បាប់ចរាចរណ៍​ប្រកបទៅដោយវិជ្ជាជីវះត្រឹមត្រូវមានភាពទន់ភ្លន់ មានសីលធម៌ និងមានភាពទទួលខុសត្រូវខ្ពស់។
-ការគ្រប់គ្រងថវិកាបានមកពីការផាកពិន័យបទល្មើសចរាចរណ៍បានល្អដោយដាក់បញ្ចូលទៅក្នុងគណនីរបស់ស្នងការដ្ឋាន។
– ការបែងចែកប្រាក់ឧបត្ថម្ភរបស់ សម្តេចក្រឡាហោម គឺបញ្ចូល​តាមគណនីរបស់​មន្ត្រីនគរបាលចរាចរណ៍​ម្នាក់ៗ​បានយ៉ាងត្រឹមត្រូវ។
– ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ៧០ ភាគរយ តាមរយៈមូលប្បទានប័ត្របើកផ្តល់មន្ត្រីអនុវត្តន៍ច្បាប់ចរាចរណ៍​ដល់គោលដៅនិងដល់ដៃ ដោយឈរលើគោលការណ៍ សមធម៌ និងគុណសម្បត្តិការងារ។
– ថវិកា៥% បានបើកផ្តល់ជូនតាមបណ្តា អធិការដ្ឋាននគរបាល ក្រុង ស្រុក ដោយបង្វែរ តាមរយៈគណនីរបស់អធិការដ្ឋាន ក្រុង ស្រុក បានទាន់ពេលវេលា។
– ថវិកា១៦% បានបង្វែរ តាមរយះគណនី របស់នាយកដ្ឋានសណ្តាប់ធ្នាប់និងចរាចរណ៍បាន​តាមការកំណត់យ៉ាងត្រឹមត្រូវ​និងទាន់ពេលវេលា។
– ថវិកា ៩ %បានធ្វើការចាត់ចែងចំណាយសំរាប់លើការងារជំនាញ​ចរាចរណ៍ដោយមានសក្ខីបត្របញ្​ជីបានយ៉ាង​ត្រឹមត្រូវ​ច្បាស់លាស់​និងចំគោដៅទៅតាម សេចក្តីណែនាំលេខ០៩ របស់ក្រសួងមហាផ្ទៃ និងសេចក្តីណែនាំលេខ០៦របស់​អគ្គស្នងការនគរបាលជាតិ។

​ការចុះប្រតិបត្តិការនេះ គឺស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាពេលថ្មីៗកន្លងមក នេះសំដៅធានាបាននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ចំពោះ​ថវិកាពិន័យបទល្មើស ចរាចរណ៍៧០%ដែលបានបើកផ្តល់កន្លងមកដល់កម្លាំងនគរបាលចរាចរណ៍ដែលបានចូល រួម ប្រតិបតិ្តការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី រយៈពេល៥ខែ គិតចាប់ពីខែមករាដល់ ខែឧសភា។

​ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រី ពេជ្រ មុន្នីរតន៍ បានធ្វើ​ការកោតសរសើរពីការសហការ និងជឿជាក់លើការដឹកនាំរបស់លោកឧត្តមសេនីយ៍ ស្នងការនិងបានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ផងដែរ៕

មតិយោបល់