Post News Media ព័ត៌មានជាតិ សាំយ៉ុងឆ្លងជិ...

សាំយ៉ុងឆ្លងជិតផុត ប្រាយតុនទៅត្រង់បុកគូថ ខូចខាតទាំងសងខាង!..

ភ្នំពេញ: រថយន្តសាំយ៉ុងខូចខាតផ្នែកខាងក្រោយ រថយន្តប្រាយតុងខូចខាតខាងមុខ បន្ទាប់ពីជួបគ្រោះចរាចរណ៍មួយគ្រឿងឆ្លងផ្លូវនិងមួយគ្រឿងទៀតបើកផ្លូវត្រង់តែមិនបណ្តាលឲ្យរបួសមនុស្សនោះទេ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២៧នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៦អា កែងផ្លូវបេតុងរង្វង់មូលនាងមច្ឆា ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តប្រាយតុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AG 0165។ រថយន្តសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ2AN 7026។ អ្នកបើករថយន្តទាំង២មិនត្រូវបានស្គាល់ឈ្មោះនោះទេ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តសាំយ៉ុងបានបើកតាមផ្លូវបេតុងពីលិចទៅកើតពីរង្វង់មូលនាងមច្ឆាទៅផ្លូវជាតិលេខ៦អា ខណ:ដែលដល់កន្លែងកើតហេតុ ឆ្លងផ្លូវទ្រូងផ្លូវជិតផុតក៏មានរថយន្តម៉ាកប្រាយតុន បើកតាមផ្លូវជាតិលេខ៦អា ពីជើងទៅត្បូង តាមផ្លូវអទិភាពបានជ្រុលបុកគូថរថយន្តសាំយ៉ុង បណ្តាលឲ្យខូចខាតកំណាត់ក្រោយផ្នែកខាងឆ្វេង ចំណែករថយន្តប្រាយតុនខូចខាតកំណាត់មុខផ្នែកខាងស្តាំ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងសម្របសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងដោយភាគីរថយន្តសាំយ៉ុងជួយចេញថ្លៃខូចខាតទៅឲ្យរថយន្តប្រាយតុនចំនួន១០០ដុល្លារ៕

Loading...