បើសិនជាយើងធ្វើដំណើរ ពីភ្នំពេញ លើកំណាត់ផ្លូវជាតិ 6A ដល់ ស្គន់ ស្រុកជើងព្រៃ ដែលមានចម្ងាយ ៧០ គីឡូម៉ែត្រនោះ យើងនឹងបានឃើញសកម្មភាព លក់ដូរ នៅចំណត់ត្រង់តំបន់ខាលើដោយសម្បូរទៅភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់ ។
អ្វីដែលធ្វើឲ្យគេចាប់សម្គាល់ នៅតំបន់ស្គន់ ខេត្តកំពង់ចាម គឺត្រង់ថា តំបន់សម្បូរទៅដោយអ្នកលក់ អាពីង ដែលជាចំណីអាហារមួយប្រភេទប្រចាំតំបន់ដ៏ល្បី ក្នុងខេត្តកំពង់ចាម។
អាពីង បានបង្កើតមុខរបរ និងចំណូលដល់ប្រជាជនតំបន់ខាងលើ និងចាប់ផ្តើមល្បី ទៅកាន់ លោកខាងលិច ដែលធ្វើឲ្យភ្ញៀវអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំងលើវា ។ក្រៅពីធ្វើឲ្យភ្ញៀវអន្តរជាតិឆ្ងល់ លើប្រភេទចំណីនេះ និងឈានរហូតដល់បង្កើត វីដេអូឃ្លិប និយាយអំពីសត្វអាពីង និងមុខរបរអ្នកលក់អាពីង នៅតំបន់ស្គន់ បង្ហាញទៅកាន់ពិភពលោកថែមទៀតផង។
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់