Post News Media ព័ត៌មានជាតិ ផឹកចំស្រាកាច!...

ផឹកចំស្រាកាច! ស្រវឹងទាញកាំបិតខ្វែវកាប់ប្រពន្ធ!..

ឧត្តរមានជ័យ: កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សា យកកាំបិតខ្វែវកាប់ប្រពន្ធ បណ្តាលឲ្យរងរបួស នៅភូមិត្រពាំងស្វាយ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ជនបង្កមានឈ្មោះ រស់ ខន ហៅពៅ ភេទប្រុស អាយុ៤៧ឆ្នាំ(ប្តី) រស់នៅភូមិឃុំកើតហេតុ។ និងប្រពន្ធឈ្មោះអាយុ៥០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

មូលហេតុ ជនសង្ស័យផឹកស្រាស្រវឹង ហើយរករឿងប្រពន្ធនិងយកកាំបិតខ្វែវកាប់បណ្តាលឲ្យរងរបួសតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននាំមកអធិការនគរបាលស្រុកបន្ទាយអំពិល កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Loading...