ព័ត៌មានជាតិ

​តានិងចៅ ទៅមើលស្រូវ ត្រូវរន្ទះបាញ់រងរបួស!

កំពង់ធំៈ ថ្ងៃអាទិត្យ ០៦រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៣០ ខែកញ្ញា គ.ស២០១៨ វេលាម៉ោង១២និង៣០នាទី
មានករណីរន្ទះបាញ់បណ្តាលឲ្យរងរបួសមនុស្សចំនួន​២នាក់
​នៅចំណុចត្រពាំងព្រៃ ភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។

​ជនរងគ្រោះឈ្មោះ ជួន ជឺភេទប្រុស អាយុ៥៩ឆ្នាំ(របួសស្រាល)ត្រូវជាជីតា។ និង​ឈ្មោះ ជាវ ចាវ ភេទប្រុស អាយុ១៥ឆ្នាំ(របួសធ្ងន់យកទៅសង្រ្គោះនៅមន្ទីរពេទ្យ) ត្រូវជាចៅ។
​មូលហេតុ ជនរងគ្រោះទៅមើលស្រូវ៕

មតិយោបល់