ព័ត៌មានជាតិ

ផឹកស្រាស្រវឹង! ចុះទឹកស្រះលង់ស្លាប់យ៉ាងអាណោចអាធ័ម!..

កណ្តាល: កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ មានករណីបុរសម្នាក់លង់ទឹកស្លាប់ នៅភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ផាង ផយ ភេទប្រុស អាយុ៤៣ឆ្នាំ កសិករ មានទីលំនៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

កន្លងមកជនរងគ្រោះតែងតែផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ។ ហើយនៅថ្ងៃទី១៨ខែឆ្នាំដដែល វេលាម៉ោង៥ល្ងាច ជនរងគ្រោះមានសភាពស្រវឹងស្រាបានដើរទៅកន្លែងបងស្រីខ្លួនឈ្មោះ ផាង ផុំ បូមស្រះចាប់ត្រីខាងកើតភូមិព្រែកតាបែន ឃុំព្រះប្រសប់។ ក្រោយមកជនរងគ្រោះបានចុះទៅក្នុងទឹកស្រះហើយក៏បាត់ខ្លួន ដល់វេលាម៉ោង៦និង៣០នាទី ថ្ងៃដដែល ដោយមិនឃើញជនរងគ្រោះ ឈ្មោះ ផាង ផុំ ជាបងបង្កើតនិងមនុស្សជាច្រើននាក់ទៀតបានដើររកតែរកមិនឃើញ។

លុះដល់ថ្ងៃទី១៩.០៧.២០១៨ វេលាម៉ោង ៥:០០ នាទី ឈ្មោះផាង ផុំ ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្នុងទឹកស្រះបូបចាប់ត្រីនោះក្បែរច្រាំង ហើយបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់ បន្ទាប់មកសមត្ថកិច្ចជំនាញសហការជាមួយ នគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេឃុំមេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារ សពបានធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ សាកសពមានពោះប៉ោង ទឹកហូរចេញតាមមាត់ និងតាម ច្រមុះ ក្រៅពីនេះពុំមានស្នាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។

ក្រោយពេលពិនិត្យរួចបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់