ភ្នំពេញៈ បុរសម្នាក់ដែលបង្កចលាចល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ក្រុមគ្រួសារ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចក្នុងមូលដ្ឋាន លេងសុទ្ធតែប្រើកាំបិត និងគំរាមអ្នកផ្ទះ និងអ្នកជិតខាង ធ្វើឲ្យគ្រប់គ្នាមិនហ៊ានចូលផ្ទះសំបែង ទើបនាំគ្នារាយការណ៍ដល់សមត្ថកិច្ច កាលពីវេលាម៉ោង៣រហូតដល់ម៉ោងប្រហែល៤រសៀល ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរសនោះបាន នៅក្នុងផ្ទះក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដោយសារតែបុរសខាងលើកាន់កាំបិតនៅជាប់និងដៃជានិច្ច ហើយមានការគំរាមកំហែងផងដែរ ទើបសមត្ថកិច្ចព្យាយាមរកវិធីដើម្បីចូលចាប់។
បុរសខាងលើមានឈ្មោះ ម៉ាច ចំរើន អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។
តាមប្រភពព័ត៌មាន បានឲ្យដឹងដែលថា បុរសខាងលើតែងតែប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយមុននិងឈានដល់ហេតុការណ៍គួរឲ្យភ័យខ្លាចបែបនេះគឺនៅវេលាម៉ោង១២ថ្ងៃត្រង់ បុរសខាងលើបានទៅឡើងលើដើមត្នោតម្តងរួចមកហើយ តែត្រូវបានអជ្ញាធរមូលបានព្រមទាំងបងប្អូនបានលួងលោមឲ្យចុះមកម្តងហើយ។ ហើយពេលចុះមកនោះកាន់បុរសខាងលើបានកាន់កាំបិតចំនួន២រួចបាត់ទៅហើយទើបនាំគ្នាមានការភ័យខ្លាចតែម្តង ហើយពេលដែលបុរសខាងលើដើរទៅដល់ផ្ទះរបស់ខ្លួនស្រាប់តែឡូឡាអុកឡុកអ្នកផ្ទះដោយភ្ជាប់កាំបិតនៅនិងដៃ និងបំផ្លាញទ្រព្យសម្បត្តិអ្នកផ្ទះទៀត ទើនាំគ្នារត់ចេញពី មិនថែមទាំងប៉ុណ្ណោះ បានគំរាមទៀត ទើបនាំគ្នាភ័យខ្លាចមិនហ៊ានចូលផ្ទះទាំងអស់គ្នា។ ក្រោយមកដោយមានការភ័យខ្លាច ដោយបុរសខាងលើកាន់កាំបិតជាប់និងដៃរហូត ក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកឃាត់ខ្លួនយកទៅតែម្តង ក្រោយពីឃាត់ខ្លួនបានហើយក៏សាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់