ព័ត៌មានជាតិ

Updated៖ មន្ត្រីយោធាម្នាក់ជិះម៉ូតូចេញពីផ្ទះទៅធ្វើការ ដើម្បីបើករថយន្តឲ្យឯកឧត្ដមម្នាក់ ក៏ត្រូវឡានបែនដឹកខ្សាច់បុកស្លាប់មួយរំពេច

ភ្នំពេញៈ នៅវេលាម៉ោង ០៥និង៣៥នាទីព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ចំណុចមុខដីឡូតិ៍គ្មានលេខ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែនដឹកខ្សាច់ និងម៉ូតូ។

រថយន្តបង្កម៉ាក នីសាន់ ចង្កូតស្ដាំ ពាក់ស្លាកលេខ ចង្កូតស្ដាំ PP-1772។
ជនរងគ្រោះអាយុ ២៧ឆ្នាំ មុខរបរមន្ត្រីយោ មានប្រពន្ធ បើកបរម៉ូតូម៉ាក ស៊ីរុស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1F-0003។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តបង្កបើកមកពីក្រោយ ក្នុងល្បឿនយ៉ាងលឿន បុកម៉ូតូពេញទំហឹងអូសជាង ១០ម៉ែត្រ បណ្ដាលឲ្យមនុស្សស្លាប់ក្រោមកង់រថយន្តយ៉ាងអាណោចអធ័ម។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកំណត់ហេតុ និងវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលចរាចរណ៍ក្រុង ដើម្បីបំពេញបែបតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យឯស្រុកកំណើត ចំពោះអ្នកបើករថយន្តបង្កហេតុរួច ចុះរត់គេចបាត់ស្រមោល៕

មតិយោបល់