ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក អគ្គិភ័យឆាបឆេះ នៅឃ្លាំងផ្ទុកក្រណាត់រោងចក្រលៀនហ្វា ក្រុងតាខ្មៅ

កណ្ដាល: លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានប្រាប់ Post News ថា នៅវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី ២១ ខែកក្កកដា ឆ្នាំ ២០១៨ មានករណីអគ្គិភ័យ ត្រង់ចំណុច ឃ្លាំងផ្ទុកក្រណាត់រោងចក្រលៀនហ្វា ស្ថិតក្នុងភូមិព្រៃសំរោង៣ សង្កាត់តាខ្មៅ ក្រុង/ខេត្តកណ្ដាល។

សម្ភារខូចខាត រួមមាន៖
– ឆេះក្រណាត់ក្នុងឃ្លាំងប្រហែល៣០%
– ឆេះក្រដាស់កាតុងមួយចំនួន
– មិនមានការរងគ្រោះដល់មនុស្សឡើយ។

តាមសមត្ថកិច្ច បានសន្និដ្ឋានថា ករណីនេះ បានកើតទ្បើងដោយសារទុស្សេខ្សែភ្លើងចង្ក្រានអគ្គិសនី។

អគ្គិភ័យនេះ បានប្រើបា្រស់រថយន្តរបស់ស្នងការដ្ឋានចំនួន ៣គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អង្គរក្សចំនួន៤គ្រឿង
ដោយប្រើប្រាស់ទឹកអស់ចំនួន២១ឡាន ស្មើ២១០ម៉ែត្រគូប ទើបបានរលត់ជាស្ថាពរ នៅវេលាម៉ោង០៧ និង៣០នាទីព្រឹក៕

មតិយោបល់