ព័ត៌មានជាតិ

Update: ភ្លើងប្រចណ្ឌ! ប្ដីកាប់ប្រពន្ធ២កាំបិតផ្គាក់ស្លាប់ក្នុងថ្លុកឈាម

ក្រចេះ: ក្រោយពីមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្រ្តីម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម ហើយមានស្នាមរបួស ដែលត្រូវគេអះអាងថា ប្ដីជាអ្នកកាប់សម្លាប់រួច ហើយព្យាយាមរត់គេចខ្លួន។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចដីសម្បទាន ស្ថិតក្នុងភូមិកសាង ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រោយពីប្ដីរូបនេះ ធ្វើសកម្មភាពកាប់ប្រពន្ធខ្លួនរួច បានព្យាយាមរត់គេច តែត្រូវកម្លាំងនគរបាលដេញតាមប្រផាត់ប្រភីង ដល់ព្រៃខាងក្រោយភូមិ ទើបចាប់បាន ហើយនាំមកធ្វើការសាកសួរ។ បន្ទាប់ពីសាកសួរជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនកាប់ប្រពន្ធខ្លួនឯង ដោយសារតែប្រចណ្ឌ។

លោក លឹម ហ៊ាង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគបាលខេត្តក្រចេះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រី សុខុម អាយុ៣៥ឆ្នាំ រីឯជនសង្ស័យជាប្ដី ឈ្មោះ ដួង អេងហុង អាយុ៤៧ឆ្នាំ។

បច្ចប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាលយ័កណ្ដាលនគរបាលព្រហ្មទណ្ឌខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕

photo_2016-11-13_17-00-48

photo_2016-11-13_17-00-49-2

photo_2016-11-13_17-00-49

photo_2016-11-13_17-00-50

photo_2016-11-13_17-00-51

%e1%9e%80%e1%9e%b6%e1%9e%94%e1%9f%8b%e2%80%8b

photo_2016-11-13_17-00-48-2

មតិយោបល់