ព័ត៌មានជាតិ

សំណុំរឿងវាយតប់គ្នា មានទាំងអាវុធនៅខណ្ឌទួលគោក លោកចៅក្រម កោ វណ្ឌី ដោះលែងវិញអស់!..

ភ្នំពេញ: សំណុំរឿងហិង្សា វាយទៅវាយមក របួស សងខាង ដោយប្រើប្រាស់ដំបង ដប និងអាវុធ ត្រូវបាននគរបាលខណ្ឌបញ្ជូនខ្លន មនុស្ស ៥នាក់ ទៅតុលាការ ត្រូវបានលោក កោ វណ្ឌី អនុប្រធានតុលាការក្រុងភ្នំពេញ និងជាចៅក្រមស៊ើបសួរ បានដោះលែងទាំងអស់ ឲ្យទៅផ្ទះវិញ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញ ដោយសម្រេចដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ នេះបើយោងតាមការឲ្យដឹងរបស់សមត្ថកិច្ច។

ប្រភពបានឲ្យដឹងថា ការដោះលែងជនត្រូវចោទទាំង ៥នាក់ របស់ លោក ចៅក្រម កោ វណ្ឌី ធ្វើឡើងបន្ទាប់ពី លោក ចែ សុង ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើក្រុមជនសង្ស័យ ៥នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្ត ដើម្បីដោះលែង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ឲ្យដឹងថា ជនត្រូវចោទទាំង ៥នាក់៖
-ទី១ឈ្មោះ ឈាន ចាន់ធី ហៅ យ៉ា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅផ្ទះជួលលេខ១៨៦ ផ្លូវលេខ១៣២Z ក្រុមទី១៥ ភូមិ៤ សង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

-ទី២ឈ្មោះ ចាន់ ដានី ហៅ ស្រីខួច ភេទ ស្រីអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅផ្ទះជួលលេខ១៨៦ ផ្លូវលេខ១៣២Z ក្រុមទី១៥ ភូមិ៤ សង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

-ទីឈ្មោះ យិន ផល្លា ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះជួលលេខ១៨៦ ផ្លូវលេខ១៣២Z ក្រុមទី១៥ ភូមិ៤ សង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

-ទី៤ឈ្មោះ ជឹង ជុងដាយ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរ កម្មករកន្លែងលក់ខោអាវជជុះ ស្នាក់នៅផ្ទះជួលលេខ១៩ ផ្លូវលេខ១៨៩ សង្កាត់អូឡាំពិក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

-ទី៥ឈ្មោះ ហ៊ុល វណ្ណះ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កងយោធពលខេមរភូមិន្ទ ឋានន្តរសក្តិ វរសេនីយ៍ទោ កងឯកភាព នាយកដ្ឋានហិរញ្ញវត្ថុអគ្គភស្តុភារ ហិរញ្ញវត្ថុ ក.ព.ជ ស្នាក់នៅផ្ទះលេខ៥៦Eo ផ្លូវ លេខ១២២ក្រុម១០ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះ ឈ្មោះ ជួន ផល្លី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិល្ប:ការី ស្នាក់នៅផ្ទះជួលលេខ១៨៥ ផ្លូវលេខ១៣៨Z ក្រុមទី១៥ ភូមិ៤ សង្កាត់ ទឹកល្អក់ទី១ ខណ្ឌួទួលគោក រាជធានីភ្នំពេញ រងរបួសសៀតផ្កាខាងឆ្វេងធ្ងន់ កំពុងព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកុសុម:។

គួររំលឹកថា ក្រុមជនត្រូវចោទខាងលើត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ក្រោយពីពួកគេបាន ប្រព្រឹត្តអំពើហិង្សា វាយទៅវិញទៅមក បណ្តាលឲ្យជនរងគ្រោះម្នាក់ រងរបួសធ្ងន់ នៅដងផ្លូវលេខ២៥៩ កែង១៣៨Z ក្រុម ទី១៥ ភូមិ៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាន ដកហូតវត្ថុតាង រួមមាន៖
-អាវុធខ្លីមួយដើមម៉ាក BERETTA ផលិតនៅប្រទេសអាមេរិក មានលេខ BER 570610 គ្រាប់ចំនួន១៥គ្រាប់ មានប័ណ្ណសម្គាល់អាវុធខ្លីសមូហភាព ចុះបញ្ជីលេខ បក.២៣១២២ កពជ ថ្ងៃចេញប័ណ្ណ 20-03-2017 មានលិខិតបញ្ជាបេសកកម្មលេខ៥៧/១៨ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ផុតកំណត់ ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៨ ជារបស់ឈ្មោះ ហ៊ុល វណ្ណ:)

-ដំបងឈើមូល ចំនួន មួយ ដោយមាន ដែករុំទាំងសងខាង មានប្រវែងប្រហែល ៩តឹក

-ដែកដងអំបោសពណ៌សមួយមាន ប្រវែងប្រហែល ៦តឹក

-ដបស្រាបៀរ Tiger មួយចំនួនធំ ដែលប្រើប្រាស់វាយគ្នាបែក

-និងដកហូត ម៉ូតូ មួយគ្រឿងម៉ាកYAMAHA EXCITER ពណ៌សលាយក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1I-8278៕

មតិយោបល់