ព័ត៌មានជាតិ

ក្រុម 4KhmeriPhone បង្ហាញ​ក្ដារ​ចុច​ខ្មែរ​ជំនាន់​សាកល្បង​ទី​១ សម្រាប់ iOS 8

​ក្រោយ​ពី​ក្រុមហ៊ុន Apple ប្រកាស​បង្ហាញ iOS 8 រួចមក ក្រុមការងារ 4Khmer iPhone បាន​ខិតខំ​ប្រឹងប្រែង​បង្កើត​នូវ​ក្ដារ​ចុច​ខ្មែរ ដើម្បី​សម្រាប់​ប្រើ​ជាមួយនឹង iOS 8 ក៏ដូចជា​សម្រួល​ដល់​អ្នក​ប្រើប្រាស់​ផង​ដែរ​។​

​បន្ទាប់​ពី​ខិតខំ​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ក្រុម 4Khmer iPhone បាន​បង្ហាញ​នូវ​ក្ដារ​ចុច​ខ្មែរ​ជំនាន់​សាកល្បង​ទី​១ សម្រាប់ iPad iOS 8 ប៉ុន្តែ​ក្ដារ​ចុច​នេះ​នៅ​មិនទាន់​ដំណើរការ​ស្រួល​នោះទេ ព្រោះ​ក្រុម​ការងារ​នៅ​ត្រូវ​ធ្វើ​ការកែប្រែ​បន្ថែមទៀត​។​

​បើទោះបីជា​វា​មិនទាន់​បាន​សម្រេច ១០០​ភាគរយ​ក្ដី ប៉ុន្តែ​នេះ​ក៏​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​អ្នកប្រើប្រាស់ iOS នៅក្នុង​ស្រុក​ខ្មែរ​ផងដែរ ហើយ​ក្នុង​នាម​ខ្ញុំ​ជា​អ្នកប្រើប្រាស់ iOS និង​ជា​អ្នកសារព័ត៌មាន​មួយរូប សូម​ថ្លែងអំណរគុណ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់ 4Khmer iPhone ហើយ​ខ្ញុំ​នឹង​បន្ដ​ការគាំទ្រ 4Khmer iPhone រហូត​៕​
https://i1272.photobucket.com/albums/y389/domneng/IOS1_zpsf33ddb11.jpg
https://i1272.photobucket.com/albums/y389/domneng/Ios_zpsbe27305e.jpg

មតិយោបល់