កោះកុងៈ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង យ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោង៧និង១៥នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
ម្ចាស់ផ្ទះមានឈ្មោះ ទត រ៉ូត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ជនជាតិខ្មែរឥស្លាម មានប្រពន្ធឈ្មោះ សែត ហាទីម៉ាស់ មានទីលំនៅភូមិឈូក ឃុំជីខលើ។
ចំណែក មូលហេតុ បណ្ដាលមកពីទុស្សេខ្សែភ្លើង ខណៈដែលម្ចាស់មិននៅផ្ទះយកសាច់គោទៅលក់ ហើយភ្លើងឆេះលឿនរយៈពេល១៥នាទីឆេះអស់តែម្តង បណ្តាលឲ្យខូចខាតផ្ទះមួយខ្នងទំហំ៦គុណ៩ម៉ែត្រ ធ្វើពីឈើប្រក់សង្កសីឆេះអស់ទាំងស្រុង, លុយខ្មែរ៩លានរៀល, លុយដុល្លារ៣០០ដុល្លារ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំទៀត៕





មតិយោបល់