ព័ត៌មានជាតិ

អ្នកទារភាស៊ីតាមដេញរថយន្តមិនចូលបង់ត្រូវរថយន្កកិនបែកក្បាលស្លាប់

ប៉ៃលិនៈ អ្នកទារភាស៊ីចំណតរថយន្តខេត្តប៉ៃលិនម្នាក់បានផ្ទុះក្បាលស្លាប់ ក្រោយពីរថយន្តសន្តោងរបស់ថៃមួយគ្រឿងកិន បន្ទាប់ពីអ្នកទារភាស៊ីរូបនោះជិះម៉ូតូប្រដេញតាមរថយន្តដែលមិនចូលបេនបង់លុយ ហើយក៏ត្រូវរថយន្តនោះបើកកៀ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៨ព្រឹកមិញថ្ងៃទី២៥មិថុនា នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។

បើតាមអ្នកយកភាស៊ីដូចគ្នាបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហម ភេទប្រុសអាយុ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ សព្វថ្ងៃស្នាក់នីកន្លែងយកភាស៊ីរថយន្ត ។ នៅព្រឹកមិញនេះ មានរថយន្តសន្តោងរ៉ឺម៉ករបស់ថៃមួយគ្រឿងធ្វើដំណើរពីព្រំដែនថៃសំដៅទៅខេត្តបាត់ដំបង ពេលមកដល់ចំណតរថយន្ត មិនបានបង់ប្រាក់ថ្លៃបេនទេដោយគេចមិនបង់ និងបន្ថែមល្បឿន ឃើញដូចនេះបុគ្គលិនបេនរូបនោះ រួមជាមួយបុគ្គលិកម្នាក់ទៀតក៏បានដេញតាមដោយជិះម៉ូតូឌុបគ្នា។

លុះជិះដល់គៀកជនរងគ្រោះក៏បានហៅរថយន្តឲ្យឈប់ តែត្រូវអ្នកបើកបររថយន្តថៃមិនឈប់ ហើយបន្ថែមល្បឿនទៀត ធ្វើឲ្យអ្នកទារភាស៊ីនោះដួលម៉ូតូ ហើយក៏ត្រូវកង់រថយន្តកិនអ្នកជិះក្រោយបែកក្បាលស្លាប់នៅនឹងកន្លែង ចំណែករថយន្តបន្ថែមល្បឿនទៅមុខទៀត តែក៏ត្រូវសមត្ថកិច្ចចាប់បាននៅជិតព្រំប្រទល់ខេត្តប៉ៃលិននិងខេត្តបាត់ដំបង៕

មតិយោបល់