ព័ត៌មានអន្តរជាតិ

Update: អ្នកស្លាប់កើនឡើងដល់២៦នាក់ នៅក្នុងគ្រោះទឹកជំនន់វាយប្រហារសហរដ្ឋអាមេរិក

អាមេរិក: គ្រោះធម្មជាតិទឹកជំនន់ ដែលបានវាយប្រហារមកលើរដ្ឋ West Virginia របស់សហរដ្ឋអាម៉េរិកនោះ នៅពេលនេះ ចំនួនអ្នកស្លាប់ បានកើនឡើងដល់ ២៦នាក់ហើយ។

អភិបាលរដ្ឋលោក Earl Ray Tomblin បាននិយាយកាលពីថ្ងៃសុក្រថា នៅពេលនេះយ៉ាងហោចណាស់មានអ្នកស្លាប់ ចំនួន ២៦នាក់ រួមទាំងក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ នៅភាគខាងកើត រដ្ឋ West Virginia សហរដ្ឋអាមេរិកនៃរដ្ឋ ហើយលោកហៅការជន់លិចនោះថា “ហេតុការណ៍ អាក្រក់បំផុតមួយនៅក្នុង១សតវត្សរ៍សម្រាប់ផ្នែកខ្លះនៃរដ្ឋមួយនេះ” ។

លោក Tomblin បានប្រាប់អ្នកយកព័ត៌មានថា ការខូចខាតត្រូវបានរីករាលដាល និងកំពុងបង្កគ្រោះមយន្តរាយ ខណ:ដែលចំនួនអ្នកស្លាប់អាចកើនឡើង ហើយ បេសកកម្មស្វែងរក និងជួយសង្គ្រោះនៅតែជាអាទិភាពនាំមុខ។

បើយោងតាមរបាយការណ៍របស់ទូរទស្សន៍ ABC News បានឲ្យដឹងថា សេចក្តីជូនដំណឹង ប្រកាស់អាសន្នបន្ទាន់មួយ ត្រូវបានប្រកាសរួចហើយនៅក្នុង រដ្នចំនួន៤៤ នៃរដ្ឋទាំង ៥៥របស់ប្រទេស។

តាមរបាយការណ៍នោះបានឱ្យដឹងថា កិច្ចប្រឹងប្រែងជួយសង្គ្រោះ នៅតែកំពុងអនុវត្ត ដើម្បីស ង្គ្រោះប្រជាជនចំនួន៥០០នាក់ រួមទាំងបុគ្គលិក និងអតិថិជនដែលបានជាប់គាំង នៅខាងក្នុងផ្សារទំនើបមួយ ចាប់តាំងពីរសៀលថ្ងៃព្រហស្បតិ៍ បន្ទាប់ពីស្ពានតភ្ជាប់មជ្ឈមណ្ឌលផ្សារទំនើប ទៅផ្លូវធំមួយបានបាក់ ហើយត្រូវទឹកហូរនាំយកទៅ។

សេវាកម្មអាកាសធាតុជាតិបាននិយាយថា កម្ពស់ទឹកឡើងដល់ ២០ទៅ ២៥សង់ទីម៉ែត្រ ដោយសារទឹកភ្លៀងបានធ្លាក់ចុះនៅក្នុងរយ:ពេល៦ទៅ៨ម៉ោងក្នុងផ្នែកខ្លះនៃរដ្ឋ West Virginia ហើយការហៅតាមទូរស័ព្ទដោយសារភ្លៀងខ្លាំង មានចំនួនច្រើនក្នុងរយ:ពេលដ៏ខ្លីមួយ វាជា “ព្រឹត្តិការណ៍មួយក្នុងមួយពាន់ឆ្នាំ”៕

មតិយោបល់