ប៉ៃលិនៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកទឹកកក និងម៉ូតូDuke បណ្តាលឲ្យស្លាប់មនុស្សប្រុសស្រី២នាក់ ក្នុងនោះមានម្នាក់ជាមន្ត្រីនគរបាលការពារព្រំដែនគោកវរ:សេនាតូចលេខ៨២១។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង១០នាទី រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី០១ ឈ្មោះ ជួន ផាន់ណា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មន្ត្រីនគរបាលការពារព្រំដែនគោកវរៈសេនាតូចលេខ៨២១ បើកម៉ូតូម៉ាក Duke ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FK-4199 បានស្លាប់បាត់បង់ជីវិត។ ជនរងគ្រោះទី០២ ឈ្មោះ សាន វាសនា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អ្នករួមដំណើរបានស្លាប់បាត់បង់ជីវិត។
ចំណែកជនបង្កមានគ្នា ២នាក់៖
១-ឈ្មោះ ណាន់ វិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ បើករថយន្តដឹកទឹកកក រស់នៅភូមិអូតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបររថយន្តម៉ាក Hyundai ពណ៌ខៀវស ពាក់ស្លាកលេខ ភ្នំពេញ 3C-3096។
២-ឈ្មោះ សាន សិទ្ធ ភេទ ប្រុស អាយុ ១៨ឆ្នាំ បុខរបបកម្មករលីទឹកកក រស់នៅភូមិឃុំជាមួយគ្នា។
ករណីខាងលើបណ្ដាលមកពីអ្នកបើកបររថយន្ត ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យបុកជនរងគ្រោះកំពុងជិះម៉ូតូ រួចជ្រុលទៅបុកផ្ទះរបស់ប្រជាពលរដ្ឋខូចខាតអស់មួយខ្នងទៀត។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត និងម៉ូតូត្រូវបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិនដើម្បីរង់ចាំធ្វើការដោះស្រាយ៕
មតិយោបល់