ព័ត៌មានជាតិ

នារីស្រស់ស្អាតម្នាក់! ដើរទៅងូតទឹក ប៉ះបង្គោលដែកជាប់ខ្សែភ្លើងរបកស្រោម ឆក់ស្លាប់!..

កំពង់ចាម: កាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ មានករណីស្រ្តីម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ នៅភូមិបឹង ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

ជនរងគ្រោះឈ្មោះ រស់ ស្រេង ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។ ជនរងគ្រោះបានទៅងូតទឹកពាងនៅក្បែរផ្ទះរបស់ខ្លួន ហើយក៏បានប៉ះនឹងបង្គោលដែកដែលជាប់នឹងខ្សែភ្លើងរបកស្រោម ទើបបណ្តាលឲ្យឆក់ស្លាប់តែម្តង៕

មតិយោបល់