ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ!..

ត្បូងឃ្មុំ: ថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឈូក បានទទួលពាក្យបណ្តឹងពីនារីរងគ្រោះ ឈ្មោះ ជ.សវ អាយុ៤៥ឆ្នាំ នៅខេត្តត្បូងឃ្មុំ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈូក អំពីករណីរំលោភសេពសន្ថវ: នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ២៣:២០នាទី នៅលើផ្ទះរបស់របស់ជនរងគ្រោះនៅភូមិ ឃុំខាងលើ។

ករណីនេះ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈូក បានចុះបង្ក្រាបខ្លួនបានជនសង្ស័យ ឈ្មោះ យួង យ៉ូន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅ ភូមិស្រែគរ ឃុំសេសាន ស្រុកសេសាន ខេត្តស្ទឹងត្រែង ពីបទរំលោភសេពសន្ថវ:កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង២៣:២០នាទី នៅភូមិបារាយ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមច្បាប់៕

មតិយោបល់