Post News Media ព័ត៌មានជាតិ ម៉ូតូពីរគ្រឿង...

ម៉ូតូពីរគ្រឿងពន្លះគ្នាពេញទំហឹង របួសធ្ងន់ស្រាល ៣នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់របួសបែកចិញ្ចើម និង២នាក់ទៀរងរបួសស្រាល កាលពីម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវណតប្រ៊ីត ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត័មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនម្នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GI-4713 បើកបរក្នុងទិសដៅពីកើតទៅលិច ឆ្លងបានពាក់កណ្តាល ក*មានម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1P-1417 បើកបរដោយយុវជនម្នាក់ និងអ្នករួមដំណើរម្នាក់ទៀត ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនគួរសម ជាន់ហ្វាំងមិនទាន់ ក៏ជ្រុលទៅបុកនិងម៉ូតូ ដែលបើកឆ្លងផ្លូវនោះពេញទំហឹង បណ្តាលដួលទាំងសងខាង ដោយយុវជនម្នាក់រងរបួសបែកចិញ្ចើមខាងឆ្វេង ចំណែកភាគីម្ខាងទៀត និងអ្នករួមដំណើររងរបួសស្រាល រីឯម៉ូតូរងការខូចខាតដូចគ្នា។

ក្រោយកើតហេតុគេឃើញ មាននគរបាលផ្នែកចរាចរណ៍ បានចុះមកធ្វើការវាស់វែង ក្រោយមកភាគីទាំងពីរបានចរចាគ្នាត្រូវ បញ្ចប់រឿងនៅកន្លែងកើតហេតុ ដោយភាគីទាំងពីរទៅព្យាបាលរបួស និងយកម៉ូតូទៅជួសជុលរៀងៗខ្លួន៕

Loading...